សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

អគ្គមេបញ្ជាការកងទ័ពចុះ​សួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តាកោះ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ដោយ :www.tctpostnews.com

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង​កងទ័ពជើងទឹក ឈរជើង​នៅកោះ​ពូលូវ៉ៃ និងកោះតាង ស្ថិតក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ដែនសមុទ្រ​កម្ពុជា។

ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយនាវី និងពលនាវឹក នាពេលនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ​ពី​សំណាក់​សម្តេចតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើដល់កងទ័ពទាំងអស់នៅក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ ចំពោះនាយនាវី ពលនាវឹកទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងភារកិច្ចការពារដែនកោះប្រកបដោយវីរភាពអង់អាចក្លាហាន និងការខិតខំកសាងសមិទ្ធផលជាច្រើននៅលើកោះ ធ្វើឲ្យកោះប្រែមុខមាត់ថ្មី មានអគារស្នាក់នៅសមរម្យ មានទឹកសាបប្រើប្រាស់ និងមានដាំដំណាំ ចិញ្ចឹមសត្វ រក្សាដល់សុខភាពបានល្អ ធានាបានដល់កិច្ចការពារបូរណភាពទឹកដី។

ជាមួយនឹងដំណើរចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៍បាននាំយកថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅឧបត្ថម្ភដល់កងកម្លាំងកងទ័ពជើងទឹកឈរជើងការពារកោះផងដែរ៕

No comments