សំណង់រឹងមាំសាងសង់លើផ្លូវសាធារណៈភូមិអំពិលសង្កាត់កំបូលក្នុងខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានឲ្យដឹងថាសំណង់រឹងមាំនេះ។បានសាងសង់អស់រយៈពេលជិតពីរឆ្នាំមកហើយ ដោយគ្មាន
អាជ្ញាធរហាមឃាត់នឹងគ្មានវិធានការទប់ស្កាត់ឡើយតែផ្ទុយទៅវិញរឹតតែធ្វើ ឱ្យម្ចាស់សំណង់សាងសង់ទៅដោយរលូនរហូតដល់ក្លាយទៅជាផ្ទះជួលទៅដោយអាណាធិបតេយ្យ ។
ជុំវិញករណីសំណង់រឹងមាំដែលមានទីតាំងដូចខាងលើប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសំណូមពរដល់អាជ្ញាធរក្នុងខណ្ឌកំបូលមេត្តាជួយចាត់វិធានការនឹងធ្វើការណែនាំដល់ម្ចាស់សំណង់ដែលបានសាងសង់សំណង់រឹងមាំលើផ្លូវសាធារណៈឲ្យរុះរើ ដើម្បីកុំឱ្យប៉ះពាល់ដល់ផ្លូវដែលកំពុងសាងសង់ និងជាគំរូអាក្រក់ដល់អ្នកដទៃទៀត។ហើយក៏កុំឱ្យសំណង់នៅជិតនោះរីករាលដាលតាមៗ គ្នាជៀសវាងមានការលំបាកក្នុងការសាងសង់ផ្លូវនឹងធ្វើការអភិវឌ្ឍលើផ្លូវនោះមានការយឺតយ៉ាវ។ប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងខាងលើនោះសង្ឃឹមថា លោកអភិបាលនៃគណៈអភិបាលខណ្ឌកំបូលនិងចាត់វិធានការណែនាំឱ្យម្ចាស់សំណង់ដែលសាងសង់លើផ្លូវសាធារណៈឲ្យរុះរើនិងនិងចាត់វិធានការតាមផ្លូវច្បាប់ ។
No comments