សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

វេទិកាសាធារណៈផ្សព្វផ្សាយស្តីអំពីភូមិ-សង្កាត់មានសុវត្ថិភាពនិងដំណោះស្រាយសំណើនិងសំណូមពរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី!!

ដោយ :www.tctpostnews.com


 រាជធានីភ្នំពេញ៖ខណ្ឌច្បារអំពៅនាព្រឹកថ្ងៃចន្ទ៤កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ២០២៣ លោក ហុង ឆាយ ចៅសង្កាត់ទី១ តំណាងលោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី និងលោក ប៉ែន សុម៉ានាថ មន្ត្រីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញអញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈផ្សព្វផ្សាយស្តីអំពីសំរាមនិងសុវត្ថិភាពពលរដ្ឋនៅក្នុងមូលដ្ឋាន ។


វេទិកាសាធារណៈនេះប្រារព្ធធ្វើនៅបរិវេណមុខវត្តកោះក្របីស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមាភាពចូលរួមវេទិកាសាធារណៈរួមមាន៖លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី និង លោក-លោកស្រីមន្ត្រីប៉ុស្តិ៍នគរបាលព្រែកថ្មី ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិ មានភូមិកោះក្របី -ភូមិកោះក្របីមួយ -ភូមិព្រែកថ្មី-ភូមិព្រែកថ្មីមួយ ។

នៅក្នុងវេទិកាសាធារណៈនោះបងប្អូនប្រជាពលរដ្ឋជាច្រើនបានលើកមតិថាផ្សេងៗពួកគាត់មតិថាបច្ចុប្បន្ននេះពួកគាត់មានការលំបាកក្នុងការបង់ថ្លៃសេវាដូចជាបង់ថ្លៃសំរាមនៅពេលដែលពួកគាត់ត្រូវបង់ម្ដងៗដោយសារតែមិនដឹងបង់តាមរបៀបណាឲ្យងាយស្រួល បញ្ហានេះហើយធ្វើឲ្យពួកគាត់មានកង្វល់ជាខ្លាំងពេលបងប្រាក់ថ្លៃសេវាថ្លៃសំរាមម្ដងៗរាល់ពេលដល់ខែ។

ហើយក៏មានបងប្អូនប្រជាពលរដ្ឋខ្លះលើកមតិអំពីបញ្ហាសុវត្ថិភាពនៅក្នុងមូលដ្ឋាននៅពេលយប់ទាំងពេលថ្ងៃគាត់លើកបញ្ហាអំពីសកម្មភាពរឿងគ្រឿងញៀននិងក្មេងទំនឹង ជិះម៉ូតូធ្វើសកម្មភាពដើរវ៉ៃកាប់ចាក់ដោយសេរីនិងមានអំពើចោរលួចនៅពេលយប់តែងតែលួចរបស់របរពួកគាត់ ជាពិសេសសិស្សសាលាដែលកំពុងមានវ័យសិក្សាមួយចំនួនបាននាំគ្នាជក់បារីក្នុងសាលារៀនឬក្នុងបរិវេនវត្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពហើយកំពុងបង្ហាញទង្វើរអសីលធម៌និងជាគំរូអាក្រក់ដល់ក្មេងតូចៗបន្តទៀត ព្រោះក្នុងវ័យសិក្សាមិនអាចជក់បារីដូចជាក្មេងទំនើងឬមនុស្សបាត់សង្គមនោះទេ។

ជុំវិញបញ្ហាសេវាសាធារណៈនិងភូមិ-សង្កាត់មានសុវត្ថិភាពខាងលើពលរដ្ឋបានសំណូមពរទៅដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋានពាក់ព័ន្ធនិងមន្ត្រីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមហ្នឹងសំណល់រឹងរាជធានីភ្នំពេញមេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង។

ក្នុងនោះដែរលោក កែវ មករា ចៅសង្កាត់រងទី២ តំណាងលោកស្រីចៅសង្កាត់ព្រែកថ្មី មានប្រសាសន៍ថាលោកនិងសហការជាមួយមន្ត្រីប៉ុស្តិ៍ព្រែកថ្មីចុះធ្វើការល្បាតទាំងថ្ងៃទាំងយប់លោកបន្តថាកន្លងទីកម្លាំងគណបញ្ជារការឯកភាពសង្កាត់ព្រែកថ្មីនិងកម្លាំងប៉ុស្តិ៍សង្កាត់ព្រែកថ្មីបានសហការគ្នាយ៉ាងសកម្មក្នុងការចុះល្បាតមិនថាយប់ឬថ្ងៃ ចុះល្បាតជានិច្ចជាពិសេសសកម្មចុះការទទួលព័ត៌មានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរាល់ពេលពួកគាត់ជូនដំណឹងភាពអសកម្មនៅក្នុងមូលដ្ឋាន។

លោកអនុសេនីយ៍ឯក រ៉ា វីបុត្រា នាយរងប៉ុស្តិ៍តំណាងលោកវរសេនីយ៍ត្រី ម៉ៅ សុីវន នាយប៉ុស្តិ៍សង្កាត់ព្រែកថ្មីបានថ្លែងថាសមត្ថកិច្ចក្នុងសង្កាត់ព្រែកថ្មីកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះល្បាតទាំងយប់ទាំងថ្ងៃជុំវិញភូមិសាស្ត្រក្នុងសង្កាត់ លោកលើកឡើងថាកន្លងមកកម្លាំងសមត្ថកិច្ចសង្កាត់ព្រែកថ្មីយើងបានសហការជាមួយគណៈបញ្ជារការឯកភាពសង្កាត់ព្រែកថ្មី ធ្វើការឃាត់ខ្លួននិងអប់រំបានក្មេងទំនឹងមួយចំនួនជុំវិញបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានគឺសមត្ថកិច្ចយើងនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការពារសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានជានិច្ចក្នុងនោះដែរលោកនាយរងប៉ុស្តិ៍ក៏បានប្រកាសលេខទូរសព្ទលោកមេប៉ុស្តិ៍សង្កាត់ព្រែកថ្មីឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានបានជ្រាបហើយលោករងប៉ុស្តិ៍បានបញ្ជាក់ថា៖បើមានករណីនិងបញ្ហាជាបន្ទាន់សូមទំនាក់ទំនងលេខរបស់អនុប៉ុស្ត៍និងមេប៉ុស្តិ៍ដើម្បីមានការអន្តរាគមន៍ទាន់ពេលវេលា។

ចំណែកបញ្ហាសេវាសាធារណៈបង់ថ្លៃសំរាម លោក ប៉ែន សុម៉ានាថ មន្ត្រីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញបានថ្លែងនៅក្នុងវេទិកាសាធារណៈនេះថា គឺជាបញ្ហានិងជាបង្វល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកថ្មី ដូចជាសេវាបង់ថ្លៃសំរាមគ្រប់ពេលពួកគាត់ដល់ថ្ងៃដល់ខែត្រូវបង់ប្រាក់តែមិនដឹងបង់ប្រាក់តាមរយៈសេវាណាមួយនោះទេធ្វើឲ្យពួកគាត់លំបាកក្នុងការរកទីកន្លែងបង់ប្រាក់ពេលខ្លះធ្វើឱ្យគាត់យឺតយ៉ាវបង់ថ្លៃសេវា ដើម្បីរកដំណោះស្រាយជូនពួកគាត់លោកបន្តថាលោកនឹងសហការជាមួយប្រជាពលរដ្ឋដើម្បីសម្រួលទុកលំបាកពួកគាត់ឲ្យមកងាយស្រួលក្នុងការបង់សេវាទៅវិញ។

លោក ប៉ែន សុម៉ានាថ មន្ត្រីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញថ្លែងប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}យើងអោយដឹងថាលោកនឹងខិតខំប្រឹងប្រែងការងារនេះឲ្យឆាប់រហ័សតែលោកមិនកំណត់ពេលវេលានោះទេ តែយ៉ាងណាមិញលោកនឹងពន្លឿនការងាយ៉ាងយូរមុនខែក្រោយនេះអោយរួចរាល់ លោកនិងហសការជាមួយបងប្អូនប្រជាពលរដ្ឋបង្កើតគណនេយ្យបង្កើតQR កូដសម្រាប់ស្គេនរាល់ពេលក្រុមការងារយើងយកវិក័យប័ត្រ្តទៅបិទនិងជញ្ជាំងគ្រាន់តែបងប្អូនបើកទូរសព្ទទៅស្កេនQR កូដនិងបង់សេវាសំរាមបានជាការស្រេចលោកបញ្ជាក់ថា៖កាបង់សេវាតាមរយៈស្កេន QR កូដ ងាយៗមានជាង ៣០ ធនាគារជាដៃគូសហការចង់បង់សេវាតាមធនាគារមួយណាក៏បានដែរ។

មុននិងបញ្ចប់អង្គប្រជុំវេទិកាសាធារណៈបងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលបានដំណឹងនិងការពន្យល់បកស្រាយពីមន្ត្រីអាជ្ញាធរនៅក្នុងសង្កាត់និងមន្ត្រីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញ បកស្រាយយ៉ាងយកចិត្តទុកដាក់បងប្អូនបាននាំគ្នាត្រេកអរជាខ្លាំង បានទះដៃអបអរសាទរ ខណៈដែលពួកគាត់ទទួលបានសំណើរនៅសំណូមពររបស់ពួកគាត់ដែលគាត់ចង់បានហើយពួកគាត់សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្លឿនការងារនេះហើយនិងភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន។ជូនប្រជាពលរដ្ឋបានជាក់ជាមិនខាន។អត្ថបទនេះដកស្រង់ចេញពីគេគេហទំព័រសារព័ត៌មានក្រុងតាខ្មៅ។


No comments