សេចក្តីប្រកាសព័ត៌មាន
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ( www.khmersokrithMedia.com) សូមជម្រាបជូន មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ជាពិសេស មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងបងប្អូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម។
✍️ សូមប្រកាសបដិសេធចំពោះកាតសម្គាល់ខ្លួនក្លែងក្លាយ រយៈពេលកន្លងមកនេះមាន បុគ្គល តែងតែតាំងខ្លួនជាអ្នកភ្នាក់ងារសារព័ត៌មាន របស់អង្គភាពសារព័ត៌មានខ្មែរសូក្រឹត ប្រព្រឹត្តខុសពីវិជ្ជាជីវៈ និងក្រមសីលធម៌នៃច្បាប់របបសារព័ត៌មាន។
✍️✍️សូមបញ្ជាក់ថា
អង្គភាពសារព័ត៌មាន ខ្មែរសូក្រឹត្យ មិនទទួលខុសត្រូវ រាល់ទង្វើដែលបានប្រព្រឹត្តរបស់បុគ្គលមួយចំនួនដែលប្រើកាតក្លែងនេះឡើយ។
✍️ បើសិនជា មានបុគ្គលណា ម្នាក់ នៅតែ តាំងខ្លួនជាភ្នាក់ងារសារព័ត៌មាន គេហទំព័រខ្មែរសូក្រឹត្យដោយប្រើកាតក្លែង នៅតែបន្ត ប្រព្រឹត្តអ្វីខុសប្រាស់ចាកពីច្បាប់រដ្ឋ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមេត្តាចាត់ការទៅតាមនីតិវិធីច្បាប់។ និងសុំបុគ្គលមួយចំនួនបញ្ឈប់ជាបន្ទាន់ នៅសកម្មភាព ដើម្បីតែប្រយោជន៍ខ្លួនឯង ដែលបានធ្វើឱ្យប៉ះពាល់ មកដល់ស្ថាប័ន អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ បើពុំនោះទេ
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ និងចាត់វិធានការទៅតាមផ្លូវច្បាប់។
✍️អាស្រ័យហេតុនេះ សូមជម្រាបជូនដល់ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច បងប្អូនសាធារណជន អ្នកសារព័ត៌មាន មេត្តាកុំមានការភ័ន្តច្រឡំ៕
ទំនាក់ទំនងព័ត៌មាន:069535151/077541111
No comments