ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅសំណូមពរដល់លោកអធិការខណ្ឌមេត្តាជួយបំបែកសំបុកក្មេងសេពគ្រឿងញៀននៅក្រោមស្ពានឡុងឈិនផង។
ភ្នំពេញ ថ្ងៃទី ៣ខែតុលាឆ្នាំ២០២៣
ទីតាំងមួយកន្លែងស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។នៅចំណុចក្រោមស្ពានឡុងឈិនកំពុងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះដែលបង្កឡើងដោយក្មេងអនាថានិងក្មេងសេពគ្រឿងញៀនហើយបានយកទីតាំងក្រោមស្ពានឡុងឈិន ជាជម្រកការស្នាក់នៅទាំងទាំងយប់ទាំងថ្ងៃដើម្បីសេពគ្រឿងញៀននិងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅទីនោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថាក្មេងៗប្រហែលជា៥ ទៅ ៦ នាក់ពុំដឹងមកពីខាងណាទេបានមករស់នៅក្រោមស្ពានឡុងឈិននិងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។បានបង្កើតជាក្រុមជាបក្សជាពួកហើយបានយកទីតាំងក្រោមស្ពាននោះជាជម្រកការស្នាក់នៅដើម្បីសេពគ្រឿងញៀនហើយធ្វើឲ្យបង្កការភ័យខ្លាចដល់ពួកគាត់។ពេលយប់ឡើងបានដើរពាសវាលពាសកាលពេញតែផ្លូវ។ធ្វើឲ្យគាត់មានការភ័យខ្លាច។គាត់បានសំណូមពរ។ទៅដល់លោកមេភូមិ។និងប៉ូលីសសង្កាត់រួចអស់ហើយ។តែពុំមានកាត់វិធានការក្នុងការបោសសំអាតដើម្បីបំបាត់ការភ័យខ្លាចរបស់ពួកគាត់ឡើយ។
ដើម្បីសុវត្ថិភាពភូមិឃុំនៅក្នុងមូលដ្ឋានរបស់ពួកគាត់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។បានសំណូមពរដល់លោកអធិការនគរបាលខណ្ឌព្រែកព្នៅមេត្តាជួយទប់ស្កាត់និងបង្ក្រាប។បោះសំអាតក្មេងដែលកំពុងរស់នៅក្រោមស្ពានឡុងឈិន។ដែលជាជម្រកការប្រមូលផ្ដុំសេពគ្រឿងញៀនផង ៕ចុងក្រោយសូមជូនពរដល់លោកអធិការជួបប្រទះតែសេចក្តីសុខដើម្បីបន្តការងារជូនប្រជាពលរដ្ឋជានិរន្ត។
No comments