សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ដោយ :www.tctpostnews.com


 ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួប ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមអ្នកសារព័ត៌មានសុក្រឹត ដឹកនាំដោយលោក នួន នី ប្រធានសមាគម អ្នកសារព័ត៌មានសុក្រឹត នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន

រាជធានីភ្នំពេញ÷ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួប ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមអ្នកសារព័ត៌មានសុក្រឹត ដឹកនាំដោយលោក នួន នី ប្រធានសមាគម អ្នកសារព័ត៌មានសុក្រឹត នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

  លោក នួន នី បានធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងាររបស់សមាគមអ្នកសារព័ត៌មានសុក្រឹត ដែលសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងទឹសដៅដែលត្រូវបន្តធ្វើ ដើម្បីរួមចំណែកលើកកម្ពស់ក្រមសីលធម៍ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន បានកាន់តែរឹងមាំបន្ថែមទៀត ។

     ឯកឧត្តម រដ្ឋលេខាធិការ សុខ ប្រសិទ្ធិ បានវាយតំលៃខ្ពស់ចំពោះលទ្ធិផលការងារដែល សមាគមអ្នកសារព័ត៌មានសុក្រឹតសម្រេចបានកន្លងទៅនេះ និងគាំទ្រចំពោះបេសកកម្មរបស់សមាគម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តសិទ្ធិ និងសេរីភាពសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានសង្កត់ធ្ងន់អំពីការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន ដែល ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងព័ត៌មាន បាននឹងកំពុងជំរុញ និងរៀបចំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 

ជាមួយគ្នានេះ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន ដែលក្នុងនោះក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធិសារព័ត៌មានក្នុងបរិបទឧស្សាហកម្ម ៤.០ នៅកម្ពុជា។ 

   ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ បានណែនាំ និងផ្តាំផ្ញើដល់សមាគមអ្នកសារព័ត៌មានសុក្រឹត ត្រូវបន្តបេសកកម្មរបស់ខ្លួនបន្ថែមទៀត និងត្រូវប្រកាន់ភ្ជាប់ការគោរពច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ៕

#ប្រភពៈទទក




No comments