សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

សមាគមសារព័ត៌មានសុក្រឹតបើកអង្គប្រជុំថ្នាក់ដឹកនាំសមាគមនិងបូកសរុបរបាយការណ៍និងបិតបញ្ជីរប្រចាំឆ្នាំ២០២៣និងបន្តការងារទិសដៅឆ្នាំ២០២៤!!!

ដោយ :www.tctpostnews.com


 សមាគមសារព័ត៌មានសុក្រឹតបើកអង្គប្រជុំថ្នាក់ដឹកនាំសមាគមនិងបូកសរុបរបាយការណ៍និងបិតបញ្ជីរប្រចាំឆ្នាំ២០២៣និងបន្តការងារទិសដៅឆ្នាំ២០២៤!!!

ភ្នំពេញ៖នារសៀលថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹតបើកអង្គប្រជុំថ្នាក់ដឹកនាំសមាគម បូកសរុបរបាយការណ៍ បិតបញ្ជីរប្រចាំឆ្នាំ២០២៣និងបន្តទិសដៅឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក នួន នី ប្រធានសមាគម ប្រគល់សេចក្តីសម្រេចនិងបែកចែកតួនាទីថ្នាក់ដឹកនាំសមាគមនៅទីស្នាក់ការកណ្តាលសមាគមសារព័ត៌មានសុក្រឹត។

មុនបើកកិច្ចអង្គប្រជុំទាំងមូលក្រោកឈឡើងគោរពភ្លេងជាតិនៃព្រះរាជណាចក្រកម្ពុជា កិច្ចបន្តលោក រស់ យូហួត អគ្គលេខាធិការ បានថ្លែងសន្ទរកថាក្នុងអង្គប្រជុំនិងបានអានរបៀបវិរះទាំង១៤នៃអង្គប្រជុំ។

ក្នុងកិច្ចប្រជុំនោះដែរលោក នួន នី ប្រធានសមាគមបានមានប្រសាសន៍ថាសមាគមសារព័ត៌មានសុក្រឹត និងបន្តទិសដៅការងារក្នុងឆ្នាំ២០២៤ សមាគមបន្តការផ្សព្វផ្សាយ ពង្រឹងពង្រីកក្រមសីលធម៌វិជ្ជាជីវៈ និងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកសារព័ត៌មានជាតិទាំងអង្គភាពជាសមាជិកសមាគម និងមិនមែនជាសមាជិកសមាគម។

លោកប្រធានសមាគមមានប្រសាសន៍សង្កត់យ៉ាងធ្ងន់ក្នុងអង្គប្រជុំថាសមាគមបន្តប្រឆាំងនៅរាល់ព័ត៌មានក្លែងក្លាយនិងបន្តផ្សព្វផ្សាយនៅព័ត៌មានសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

-សមាគមបន្តផ្សព្វផ្សាយនៅគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេច

អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រធានសមាគមមានប្រសាសន៍លើកឡើងថាក្នុងនាមជាថ្នាក់ដឹកនាំ ជាគ្រឹះសសរទ្រូងនៃសមាគមត្រូវតែពង្រឹងសមត្ថភាព គោរពតាមលក្ខន្តិកៈ  បទបញ្ជារផ្ទៃក្នុងសមាគម អោយបានយ៉ាងមឹងម៉ាត់៕

ក្នុងកិច្ចប្រជុំនោះដែលលោក សុិន ខ្វាន់ឆា អគ្គលេខាធិការរងដោះស្រាយវិវាទមានប្រសាសន៍ថាសូមបងប្អូនដែលជាថ្នាក់ដឹកនាំដែរមានតួនាទីសុំគោរពតួនាទីរបស់ខ្លួនដើម្បីជាប្រយោជន៍រួមក្នុងសមាគម។

ឆ្លៀតឱកាសនេះដែរ លោក អ៊ុន ចាន់ថា អនុប្រធានសមាគមបានបញ្ចេញមតិនិងជំនួយស្មារតីដល់ថ្នាក់ដឹកនាំសមាគមថាក្នុងនាមជាថ្នាក់ដឹកនាំយើងត្រូវតែរួបរួមសាមគ្គីភាពចេះយោគយល់គ្នាទៅវិញទៅមកមានការអធ្យាស្រ័យរវាងគ្នានឹងគ្នាទើបសមាគមកាន់តែរីកចម្រើនទៅមុខ។

លោក ជា វិចិត្រ អគ្គលេខាធិការរង ទទួលបន្ទុកបណ្តុះបណ្តាល បានធ្វើបទបង្ហាញអំពីទស្សនវិស័យ និងយុទ្ធសាស្រ្តរបស់សមាគម ជូនដល់ថ្នាក់ដឹកនាំសមាគមចំនួន៣ចំណុចធំជាគោល

មុននិងបញ្ចប់អង្គប្រជុំលោកប្រធានសមាគមមានប្រសាសន៍លើកឡើងថា៖សមាគមសារព័ត៌មានសុក្រឹត បង្កើតឡើងដើម្បីមានគោលបំណងលើកស្ទួយ ពង្រីកពង្រឹង នៃការគ្រប់គ្រងវិស័យព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ រួមចំណែកលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មាន តាមរយៈការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យព័ត៌មាន ចងក្រង និងប្រមូលផ្តុំអ្នកសារព័ត៌មាន ដែលមានគោលបំណងដូចគ្នា ចូលរួមចំណែកពង្រីក ពង្រឹង និងផ្តល់ការប្រឹក្សាយោបល់ដល់អ្នកសារព័ត៌មានឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាពិសេសសមាជិកសមាជិកា និងបានដាស់តឿនជំនួយស្មារតីទៅដល់ថ្នាក់ដឹកនាំទាំងអស់អោយចេះរួបរួមសាមគ្គីភាពផ្ទៃក្នុងចេះស្រឡាញ់គ្នាចេះយោគយល់គ្នាចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបសមាគមយើងកាន់តែរីកចម្រើនទៅមុខនិងបានជូនពរទៅដល់ថ្នាក់ដឹកនាំសមាគមជួបតែសេចក្តីសុខរីកចម្រើនគ្រប់ៗគ្នា។



No comments