លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងថ្នាក់ដឹកនាំសមាគមបានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃវត្តសុទីបារាម ហៅវត្តបឹងទីង!!!!
លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនិងថ្នាក់ដឹកនាំសមាគមបានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃវត្តសុទីបារាម ហៅវត្តបឹងទីង!!!!
កំពង់ចាម៖នៅថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពនៅថ្នាក់ដឹកនាំសមាគម និងលោក ថាន់ ណារិន ប្រធានសាខាគណបក្ស ភ.ព ១៦ លោក សុង សារិទ្ធ សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ សមាគមកម្មករយុវជនកម្ពុជា សមាគមស្ត្រីទ្រទ្រង់សន្តិភាពអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងព្រះតេជគុណ សុវិជ័យស្ថេរោ ប៉ាង សុដា ជាព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃវត្តសុទីបារាម ហៅវត្តបឹងទីងក្រោមអធិបតីភាពឯកឧត្តម កៅ សុខអាន រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីរដ្ឋលេខាធិការក្រសួងធម្មការ និងឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងនៃខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក្នុង វត្តបឹងទីងស្ថិតនៅ ភូមិបឹងទីង ឃុំទងត្រឡាច ស្រុកសន្ធរ ខេត្តកំពង់ចាម។
ឆ្លៀតឱកាសនោះដែរលោក សុង សារិត ប្រធានសមាគមយុវជនសម្ព័ន្ធដើម្បីសន្តិភាពនិងលោក ថាន់ ណារិន ប្រធានសាខាគណបក្ស ភ.ព ១៦ បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជារទេះរុញនិងថវិកាមួយចំនួនប្រគេនទៅដល់អតីតព្រះចៅអធិការព្រះនាម ទូច ខេន ដែលព្រះអង្គមានពិការភាពដោយជំងឺលើសឈាមប្រចាំកាយអស់រយៈពេល ៧ ឆ្នាំកន្លងទៅហើយ។
ក្នុងឱកាសនោះដែរ ទឹកព្រះទ័យរបស់អតីតព្រះចៅអធិការវត្តសុទីបារាមហៅវត្តបឹងទីងនិងដូចជាក្រុមគ្រួសារអតីតព្រះចៅអធិការព្រះនាម ទូច ខេនញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជាង៥០០នាក់ បានសំដែងនូវការរំភើបយ៉ាងខ្លាំង និងអបអរសាទរ ចំពោះព្រះតេជគុណ សុវិជ័យស្ថេរោ ប៉ាងសុដា ដែលព្រះអង្គត្រូវបានតែងតាំងជាព្រះចៅអធិការ។
ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និង ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ជាសាសនារបស់រដ្ឋ ដោយមិនប្រកាន់សាសនាណាឡើយ ក្រោមការជ្រកនៅគុណព្រះសម្មាសាម្ពុទ្ធ ព្រះបរម្យគ្រូនៃយើង ដោយមិនប្រកាន់គណៈមហានិកាយ គណៈធម្មយុត្តិកនិកាយ ឬ ឥស្លាមសាសនា និង សាសនាកត្តាលិស ទាំងពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងសូមឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ត្រូវចេះរួមសាមគ្គីគ្នា ក្នុងការកសាងទីវត្តឲ្យមានការរីកចម្រើនផងដែរ ។
No comments