សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

ទីតាំងបើកល្បែងមាន់អនឡាញមួយកន្លែងជ្រោកស្លាកយីហោ កុង តេង លក់គុយទាវសូមលោក ព្រហ្មពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតមានវិធានការចុះបង្ក្រាបផង!!!

ដោយ :www.tctpostnews.com



 ទីតាំងបើកល្បែងមាន់អនឡាញមួយកន្លែងជ្រោកស្លាកយីហោ កុង តេង លក់គុយទាវសូមលោក ព្រហ្មពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតមានវិធានការចុះបង្ក្រាបផង!!!

ខេត្តបន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី ០២.០៩.២០២៤ ទីតាំងបើកល្បែងមាន់អនឡាញតាមឡែបថប់មួយកន្លែងជ្រោកស្លាកយីហោ កុង តេង លក់គុយទាវកំពុងតែបើកដំណើរការភ្នាល់ដាក់លុយគ្នានៅចំណុចផ្លូវចូលទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល កែងវត្តផ្សារកណ្ដាលស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំទាន់មានសមត្ថកិច្ចពាក់ព័ន្ធមានវិធានការបង្ក្រាបនោះឡើយ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារកណ្ដាលបានអោយដឹងថាទីតាំងល្បែងសុីសងដែលជ្រោកក្រោមស្លាកយីហោង កុង តេង លក់គុយទាវបើកដំណើរការជារៀងរាល់ថ្ងៃដោយសង្កេតឃើញថាសមត្ថកិច្ចជំនាញពាក់ព័ន្ធនៃក្រុងប៉ោយប៉ែតហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបឬក៏ទីតាំងមួយកន្លែងនេះមានខ្សែធំទើបសមត្ថកិច្ចក្រុងប៉ោយប៉ែតមិនហ៊ានប៉ះ។

ទោះបីយ៉ាងណាទីតាំងល្បែងសុីសងខាងលើពលរដ្ឋសង្ឃឹមថាលោក ព្រហ្ម ពិសិដ្ឋ អធិការទើបឡើងកាន់តំណែងថ្មីនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបទីតាំងបើកល្បែងសុីសងក្នុងដែនរបស់ខ្លួនបានចាក់ជាមិនខាន។ចៀសវាងប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់សង្ស័យថាអាជ្ញាធរពាក់ព័ន្ធក្រុងប៉ោយប៉ែតមានការបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងមួយកន្លែងនេះដោយដំណើរការបាន។

ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតនៅតែទទូចស្នើសុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ជាកម្លាំងនៃអធិការក្រុងប៉ោយប៉ែតមានវិធានការចុះពិនិត្យជាក់ស្ដែងដើម្បីទប់ស្កាត់រួចឈានទៅដល់ការបង្ក្រាបជាក់ស្ដែងឲ្យទាន់ពេលវេលាដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែលរបស់ខ្លួន។ក៏ដូចចូលរួមចំណែករក្សាសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពេលយប់ទាំងពេលថ្ងៃ។ពលរដ្ឋសង្ឃឹមថាលោកស្នងការខេត្តបន្ទាយមានជ័យនិងបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះបានចាក់ជាមិនខាន។កាយរិយាល័យទំនាក់ទំនងព័ត៌មានលេខទូរសព្ទ095693133 0768816162



No comments