សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ធីសុីធី ប៉ុស្តិ៍ញូវ : ទីស្នាក់កណ្តាល៖ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ/ ទំនាក់ទំនងទូរសព្ទ័៖ 095693133 / 0718863766

Breaking News

មួយកន្លែងទៀតហើយ៖ទីតាំងបើកល្បែងមាន់អនឡាញក្នុងសង្កាត់ផ្សារកណ្តាលតើលោក ព្រហ្មពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតមានវិធានការចុះបង្ក្រាបដែររឺទេ???

ដោយ :www.tctpostnews.com


 មួយកន្លែងទៀតហើយ៖ទីតាំងបើកល្បែងមាន់អនឡាញក្នុងសង្កាត់ផ្សារកណ្តាលតើលោក ព្រហ្មពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតមានវិធានការចុះបង្ក្រាបដែររឺទេ???


ខេត្តបន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី ០២.០៩.២០២៤ ទីតាំងបើកល្បែងមាន់អនឡាញតាមឡែបថប់មានមួយកន្លែងទៀតហើយហួសសាលាសង្កាត់ផ្សារកណ្ដាលនៅស្ដាំដៃស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតើអាជ្ញាធរពាក់ពន្ធ័មានវិធានការបង្ក្រាបដែររឺទេ ឫទុកបណ្តោយអោយមានបន្តទៀត??


បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារកណ្ដាលល្បែងសុីសងជល់មាន់តាមអនឡាញកំពុងរីកដូចផ្សិតក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតត បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងក្រុងប៉ោប៉ែតមិនបង្ក្រាបប្រហែលទុកមើលកម្សាន្ត។


ទោះបីយ៉ាងណាទីតាំងល្បែងសុីសងខាងលើពលរដ្ឋសង្ឃឹមថាលោក ព្រហ្ម ពិសិដ្ឋ អធិការទើបឡើងកាន់តំណែងថ្មីនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបទីតាំងបើកល្បែងសុីសងក្នុងដែនរបស់ខ្លួនបានចាក់ជាមិនខាន។ចៀសវាងប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់សង្ស័យថាអាជ្ញាធរពាក់ព័ន្ធក្រុងប៉ោយប៉ែតមានការបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងមួយកន្លែងនេះដោយដំណើរការបាន។


ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតនៅតែតូចស្នើសុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ជាកម្លាំងនៃអធិការក្រុងប៉ោយប៉ែតមានវិធានការចុះពិនិត្យជាក់ស្ដែងដើម្បីទប់ស្កាត់រួចឈានទៅដល់ការបង្ក្រាបជាក់ស្ដែងឲ្យទាន់ពេលវេលាដើម្បីចូលរួមចំណែកបញ្ជៀសអំពើចារកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែលរបស់ខ្លួន។ក៏ដូចចូលរួមចំណែករក្សាសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពេលយប់ទាំងពេលថ្ងៃ។ពលរដ្ឋសង្ឃឹមថាលោកស្នងការខេត្តបន្ទាយមានជ័យនិងបង្ក្រាបទីតាំងល្បែងមួយកន្លែងនេះបានចាក់ជាមិនខាន។

ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មានលេខទូរសព្ទ 095693133  0768816162



No comments