ទីតាំងលួចបើកលេងជល់មាន់តាមប្រព័ន្ធកុំព្យូទ័រមួយកន្លែងក្នុងភូមិតារុនសូមលោកអធិការស្រុកស្អាងមានវិធានការទប់ស្កាត់បង្ក្រាបផង!!
ទីតាំងលួចបើកលេងជល់មាន់តាមប្រព័ន្ធកុំព្យូទ័រមួយកន្លែងក្នុងភូមិតារុនសូមលោកអធិការស្រុកស្អាងមានវិធានការទប់ស្កាត់បង្ក្រាបផង!!
ផ្សាយចេញថ្ងៃទី : Wednesday, March 19, 2025 អ្នកនិពន្ធ.
ដោយ :សារព័ត៌មាន Tct post News
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី១៩ខែមីនាឆ្នាំ២០២៥ទីតាំងមួយកន្លែងកំពុងតែប្រមូលផ្ដុំលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត មានដូចជាល្បែងជល់មាន់ តាមកុំព្យូទ័រស្ថិតភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមប្រភពប្រជាពលរដ្ឋបានប្រាប់អង្គភាព{Tct postNews}ឱ្យដឹងថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះគឺបើកដំណើរការជារៀងរាល់ថ្ងៃហើយដោយពុំទាន់ឃើញមានកម្លាំងជំនាញនៃប៉ុស្តិ៍ព្រែកគយនិងអធិការស្រុកស្អាងចុះបង្ក្រាបនោះទេទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការដោយសេរីទទួលភ្ញៀវលេងមានភាពជឿជាក់។
ទីតាំងល្បែងស៊ីសងខាងលើសង្ឃឹមថាលោក រស់ ចន្ថា អធិការស្រុកស្អាងនិងយកចិត្តទុកដាក់ក្នុងស្រាវជ្រាវចុះបង្ក្រាបបានចាក់ជាមិនខាន ចៀសវាងកន្ទេលធំបន្លំដេក ឬមានការបើកភ្លើងខៀវជាប្រព័ន្ធ សង្ឃឹមថាលោកអធិការស្រុកស្អាងនិងអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលបានជាក់ជាមិនខានក្នុងការទប់ស្កាត់និងបង្ក្រាបល្បែងសុីសងដែលខុសច្បាប់ ៕ អង្គភាពសារព័ត៌មានរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ ការិយាល័យព័ត៌មាន ០៩៥៦៩៣១៣៣ ០៩៣៩៩៤០៣៦ ។
No comments